អស្ចារ្យ​ណាស់!​កុំព្យូទ័រ​ផលិត​ដោយ​កូន​ខ្មែរ​ត្រៀម​លក់​ខែ​សីហា​​តម្លៃធូរថ្លៃ

អស្ចារ្យ​ណាស់!​កុំព្យូទ័រ​ផលិត​ដោយ​កូន​ខ្មែរ​ត្រៀម​លក់​ខែ​សីហា​​តម្លៃធូរថ្លៃ

​កុំព្យូទ័រ​ផលិត​ដោយ​កូន​ខ្មែរ​ដំបូង​គេ​ដែល​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​​MacBook​Air​របស់​​Apple​ត្រៀម​នឹង​បញ្ចេញ​លក់​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។​នេះ​បើ​តាម​ការ​​រៀបរាប់​លោក​​ធុល​រិទ្ធី​ពេល​ជួប​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន​​Channel​News​Asia។

លោក​​ធុល​​រិទ្ធី​​ជា​អ្នក​​បង្កើត​​កន្លែង​បណ្ដុះ​បណ្ដាល​​​​ចំណេះ​ដឹង​បច្ចេកវិទ្យា​មួយ​រូប​មាន​ឈ្មោះ​ថា​​SmallWorld​ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​​២០១១។​ពេល​នេះ​​SmallWorld​កំពុង​ធ្វើ​ការ​បោះ​ជំហាន​ធំ​មួយ​​តាម​រយៈ​ការ​បង្កើត​កុំព្យូទ័រ​​ផ្ទាល់​ខ្លួន​ដើម្បី​​​ជា​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​រៀន​សរសេរ​កូដ​ជំនាន់​ក្រោយ។

គំនិត​របស់​​SmallWorld​គឺ​បង្កើត​នូវ​កុំព្យូទ័រ​យួរ​ដៃ​ដែល​មាន​​តម្លៃ​ធូរ​ថ្លៃ​សមត្ថភាព​ខ្លាំង​​និង​អាច​ដំណើរ​ការ​កម្មវិធី​បែប​​Open​Source​បាន​ទៀត​ផង។​លោក​​ធុល​រិទ្ធី​បាន​​ឲ្យ​ដឹង​ថា​កុំព្យូទ័រ​ដែល​ខ្លួន​ផលិត​និង​ក្រុម​ការងារ​ផលិត​ឡើង​នេះ​​បាន​ប្រើ​ម៉ាក​សញ្ញា​ឈ្មោះ​​Koompi​“គម្ពីរ"​ដោយ​គោលដៅ​គឺ​លក់​ឲ្យ​សិស្ស​-និស្សិត​ដែល​មិន​ធ្លាប់​ប៉ះ​កុំព្យូទ័រ​ពី​មុន​មក។

ផលិត​ផលកុំព្យូទ័រ​ម៉ាក​​Koompi​នេះ​​ត្រៀម​នឹង​ដាក់​លក់​នៅ​ខែ​សីហា​ខាង​មុខ​នេះ​ដោយ​​នឹង​ប្រើ​ប្រាស់​​Software​កូន​កាត់​​Windows​លាយ​នឹង​​Software​របស់​​Apple​ដែល​ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​ប្រើ​ថ្មីៗ។

កុំព្យូទ័រ​​៥០០​គ្រឿង​ដំបូង​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​​៣៦៩​ដុល្លារ​ក្នុង​មួយ​គ្រឿង។​SmallWorld​ក៏​បាន​រួម​ដៃ​គ្នា​ជា​មួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ដើម្បី​ផ្ដល់​ជូន​ការ​ប្រាក់​ទាប​ដល់​និស្សិត​ដែល​ចង់​កុំព្យូទ័រ​នេះ​តាម​រយៈ​ការ​បង់​រំលស់​ផង​ដែរ។

Continue reading
  23 Hits
  0 Comments
23 Hits
0 Comments

Dating Search

Users Approved

0.05 $
17-07-2018 03:51:01 PM
2 $
10-07-2018 03:36:19 PM
10 $
02-07-2018 08:44:18 AM
5 $
13-06-2018 07:21:58 AM
View All

Users Request Money

0.05 $
17-07-2018 03:51:01 PM
2 $
10-07-2018 03:36:19 PM
10 $
02-07-2018 08:44:18 AM
5 $
13-06-2018 07:21:58 AM
View All
11429
TodayToday67
YesterdayYesterday138
This_WeekThis_Week473
This_MonthThis_Month3031
All_DaysAll_Days11429
Registered Users 20
Registered Today 0