•   Khun Vanchan reacted to this post about 3 months ago
    យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ២៩ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ ព្រឹត្ដិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុបទាំងអស់ចំនួន ៨,២១២នាក់ ហើយ។

    ក្រសួងបញ្ជាក់ថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានយកសំណាកអ្នកពាក់ព័ន្ធទៅនឹងព្រឹតិ្ដការណ៍សហគមន៍ ២៨ វិច្ឆិកា បានចំនួន ២០៤២ នាក់បន្ថែមទៀត។ បើគិតទាំងចំនួនដែលនៅសល់ពីថ្ងៃមុនៗដែលត្រូវបានយកមកវិភាពជាបន្ដបន្ទាប់នោះ គឺមានវត្ថុសំណាក់សរុបចំនួន ៣៩៩៨ នាក់ ដែលក្នុងចំនួននេះ វត្ថុសំណាកចំនួន ២៩១៧ នាក់ បានធ្វើវិភាគនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ដោយបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រឹមម៉ោង ២៣:៣០ នាទីយប់នៃថ្ងៃទី១ ធ្នូ គឺអវិជ្ជមានទាំងអស់។
    Post is under moderation
    Stream item published successfully. Item will now be visible on your stream.
Unable to load tooltip content.