កំពង់ឆ្នាំង÷នៅវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី 09 ខែមករាឆ្នាំ 2021 មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ 5 ចំណុចកើតហេតុទល់មុខហាងសាគូរ៉ា នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចក្រុង...

សមត្ថកិច្ចក្រុង ចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឱ្យ រថយន្ត១គ្រឿង រងការខូចខាត ឆ្កូតមួយចំហៀងស្តាំរថយន្ត ចំណែកម៉ូតូសង់កូរ៉េពណ៌ក្រហម ពុំមានស្លាកលេខ រងការខូចខាតយ៉ាងដំណុំ បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ទោះយ៉ាងនេះក្តី អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ភាគីរថយន្តបើកបរឆ្លងកន្លងផ្លូវមិនគោរពអាទិភាព ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់បែបនេះ។
បច្ចុប្បន្នរវាងភាគីទាំងពីកំពុងព្យាយាមសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។
More
—
at
ក្រុងកំពង់ឆ្នាំង, ខេត្តកំពង់ឆ្នាំង, ព្រះរាជាណាចក្រកម្ពុជា