សុវណ្ណ រិទ្ធី អគ្គនាយក TVFB ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ម៉ិញ ក្រោយផ្សាយព័ត៌មានញុះញង់
ភ្នំពេញ៖ លោក សុវណ្ណ រិទ្ធី ដែលគេស្គាល់ថា ជាអគ្គនាយក TVFB ត្រូវបានកម្លាំងសមត្ថកិច្ច រាជធានីភ្នំពេញ ធ្វើការចាប់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០...
សុវណ្ណ រិទ្ធី អគ្គនាយក TVFB ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ម៉ិញ ក្រោយផ្សាយព័ត៌មានញុះញង់
ភ្នំពេញ៖ លោក សុវណ្ណ រិទ្ធី ដែលគេស្គាល់ថា ជាអគ្គនាយក TVFB ត្រូវបានកម្លាំងសមត្ថកិច្ច រាជធានីភ្នំពេញ ធ្វើការចាប់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ ក្រោយផ្សាយព័ត៌មានញុះញង់ ទៅនឹងវិធានការរបស់រាជរដ្ឋាភិបាល ជុំវិញការទប់ស្កាត់ វីរ៉ុស កូវីដ-១៩។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរស្មីកម្ពុជា ដែលបានសម្ភាសន៏លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា “ពិតជាមានការចាប់ខ្លួនលោក សុវណ្ណរិទ្ធី ពិតប្រាកដមែន។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ទៀតថា ការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី គឺ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រ ៤៩៥”។ លោកបន្តថា មកដល់ពេលនេះ លោក សុវណ្ណរិទ្ធី កំពុងឋិតក្នុងការសាកសួរ នៅស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងផងដែរថា លោក សុវណ្ណ រិទ្ធី និងត្រូវបញ្ជូនខ្លួន ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅវេលារសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះផងដែរ ដើម្បីបន្តតាមនីតិវិធី៕
More